ចលនាយុវជន សម រុង្សី ខេត្តបន្ទាយមានជ័យ បានធ្វើសន្និបាត ជ្រើសតាំងថ្នាក់ដឹកនាំ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ គាំ អនុប្រធានគណបក្សព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត ស្រុក-ក្រុង ឃុំ-សង្កាត់ នឹងថ្នាក់ដឹកនាំចលនាយុវជនឃុំ-សង្កាត់ ស្រុក-ក្រុងទូទាំងខេត្ត។លទ្ធផលនៃការបោះឆ្នោតក៏បានជ្រើសតាំងកញ្ញា វង្ស ស្រីមិច ជាប្រធានចលនាយុវជនខេត្ត នឹងលោក កែរ សម្ផស្ស ជាគណៈកម្មាធិការនាយកយុវជនខេត្ត។ បន្ទាប់ពីការ ជ្រើសតាំងយុវជន ថ្នាក់ដឹកនាំគណបក្សខេត្ត ក៏មានកម្មវិធីសិក្ខា សាលា វគ្គបណ្តុះ បណ្តាលផ្សេងៗ ដើម្បីផ្តល់ចំណេះដឹងថ្មីៗ ផ្នែកភាពជាអ្នកដឹកនាំដល់យុវជន ។ទន្ទឹមគ្នានោះដែរយុវជន ក៏បានចូលរួមក្នុងសកម្មភាពនានាដូចជាៈ
-សកម្មភាពសង្គមៈ
ជួយច្រូតស្រូវដល់ប្រជាពលរដ្ឋ ជួយសំអាតទីធ្លាវត្តអាវត្តនានា នឹងបានជួយធ្វើការសំអាតបរិស្ថាន(រើសសំរាមនៅក្នុងទីប្រជុំជន)។
-សកម្មភាពគណបក្សៈ
ស្វែងរកសមាជិកគណបក្ស នឹងសមាជិកយុវជនថ្មីៗ ជូន គណបក្ស។ ចុះមូលដ្ឋានសហការជាមួយថ្នាក់ដឹកនាំគនបក្ស នឹងថ្នាក់ដឹកនាំយុវជនជួយស្វែងរកការគាំទ្រជូនគណបក្ស។ ចូលរួមធ្វើការឃោសនាបោះឆ្នោត នឹងធ្វើជាភ្នាក់ងារដើម្បីការពារ សន្លឹកឆ្នោតជូនគណបក្ស។
-អំពីចលនាយុវជនខេត្ត
4:53 PM
samphaos
