-អំពីគណៈកម្មាធិការនាយកយុវជនខេត្ត



ជំរាបសួរបងប្អូនជនរួមជាតិ!
សូមអរគុណចំពោះការទស្សនាប្លុកនេះខ្ញុំបាទឈ្មោះកែរសម្ផស្សអាយុ២៧ឆ្នាំ កើតនៅភូមិព្រែកស្នោ​ឃុំព្រែកខ្ពបស្រុកសង្កែខេត្តបាត់ដំបង។ ខ្ញុំបានបពា្ចប់បរិញ្ញាប័ត្រផ្នែកគណនេយ្យហិរញ្ញវត្ថុក្នុងឆ្នាំ២០០៤ សព្វថ្ងៃនេះខ្ញុំស្នាក់នៅប្រចាំការក្នុងទីស្នាក់ការ គណបក្សសមរុង្សីខេត្តបន្ទាយមានជ័យ ។​ខ្ញុំក៏បាន​ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាខេត្ត ដែលក្រុមប្រឹក្សាឃុំបានធ្វើការបោះឆ្នោតកាលពីថ្ងៃទី១៧ ខែឧសភាឆ្នាំ២០០៩ថ្មីៗនេះផងដែរ។ ជាចុងបពា្ចប់ខ្ញុំសូមជូនពរដល់ជនរួមជាតិទាំងអស់អោយសម្រេចបាននូវជោគជ័យគ្រប់ភារះកិច្ច សុខភាពល្អនឹងជួយស្វែងរកការគាំទ្រក៏ដូចជាលទ្ធភាពជួយដល់គណបក្សសមរុង្សី អោយទទួលបាន​ជោគជ័យនាពេលខាងមុខនេះដើម្បីផ្លាស់ប្តូរប្រទេសឈានទៅបាននូវយុត្តិធម៌សង្គមនិងប្រជាធិបតេយ្យពិតប្រាកដ។
សូមអគុណ!
My Email : ksamphaos@yahoo.com , ksamphaos@skype.com