-អំពីខេត្តបន្ទាយមានជ័យ

I.ប្រវត្តិ


​​​​តំបន់នេះជាផ្នែកមួយនៃអាណាចក្រខ្មែរ ដោយសារនៅភាគខាងជើងខេត្ត​គេឃើញមានប្រាសាទបន្ទាយឆ្មារ ដែលគេ​ជឿថាត្រូវបានសាងឡើងនៅរវាងសតវត្សទី១២ និងទី១៣​។ នៅសតវត្សទី១៧ សៀមបានឈ្លានពានកាន់កាប់ប្រទេស​កម្ពុជាហើយបានប្រែឈ្មោះខេត្តបន្ទាយមានជ័យជខេត្តស៊ីសុផុន​។ នៅឆ្នាំ១៩០៧ សៀមបានប្រគល់ខេត្ត​នេះទៅបារាំង ដែលក្រោយមកត្រូវបានបញ្ចូលជាដីខេត្តបាត់ដំបងវិញ។នៅ​ឆ្នាំ១៩៨៨ ខេត្តបន្ទាយមានជ័យ​ត្រូវបានបំបែកចេញពី​ខេត្តបាត់ដំបងដោយមានស្រុកដំបូងចំនួន៥​គឺ ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ និង​ស្រុកភ្នំស្រុក​។

II.ខេត្តបន្ទាយមានជ័យបច្ចុប្បន្ន


​​​​ខេត្តបន្ទាយមានជ័យ​ឋិតនៅភាគពាយព្យនៃព្រះរាជាណាចក្រកម្ពុជា​ដែលមានចំងាយ៣៦០គីឡូម៉ែត្រ​ ពីរាជធានីភ្នំពេញមានព្រំប្រទល់ខាងកើត​​ទល់នឹងខេត្តសៀមរាប ខាងលិចទល់នឹងប្រទេសថៃ ខាង ត្បូង ទល់នឹង​ខេត្តបាត់ដំបង និងខាងជើងទល់នឹងខេត្តឧត្តរមានជ័យ និងប្រទេសថៃ។
១-ការងាររដ្ឋបាលរបស់ខេត្ត
-ផ្ទៃដីរួមរបស់ខេត្ត​ ៦៦៧,៧០០ ហិកតា
-ផ្ទៃដីបង្កបង្កើនផល ២១៦,០០០ ហិកតា
-ផ្ទៃដីព្រៃ ៣៥៨,៣៥០ ហិកតា
-ផ្ទៃដីបឹងបួរ​៨០,៨៥០ ហិកតា
-ផ្ទៃដីលំនៅដ្ឋាន ១២,៥០០ ហិកតា
មានស្រុកចំនួន ០៧ និងក្រុង ០២ គឺៈ
1-ក្រុងសិរីសោភ័ណ
2-ក្រុងប៉ោយប៉ែត
3-ស្រុកមង្គលបូរី
4-ស្រុកអូរជ្រៅ
5-ស្រុកព្រះនេត្រព្រះ
6-ស្រុកភ្នំស្រុក​​
7-ស្រុកស្វាយចេក
8-ស្រុកថ្មពួក
9-ស្រុកម៉ាឡៃ
​​​​មានឃុំ-សង្កាត់ចំនួន ៦៤(ឃុំ៥៥ និងសង្កាត់០៩) ចំនួនភូមិសរុបៈ ៦២៦ ភូមិ​នឹងភូមិមិនទាន់ទទួលស្គាល់ជាផ្លូវការចំនួន ២៧ភូមិ។

១-ការគ្រប់គ្រងប្រជាពលរដ្ឋ
-ប្រជាពលរដ្ឋសរុបៈ ១៤៣.៦៣៩៩ គ្រួសារ មនុស្សរាយ ៦៩៦.៣៥៥នាក់ ស្រី ៣៥១.៩៧១នាក់។
-ប្រជាពលរដ្ឋអាយុ ១៨ ឆ្នាំឡើងៈ ៣៩៩,៨៤១នាក់ ស្រី ២០៤,៧០៥នាក់។
-ដង់ស៊ីតេប្រជាពលរដ្ឋគឺ ១០២នាក់ ក្នុងមួយគីឡូម៉ែត្រការេ ដែល ៨០% ជាកសិករ។

២-ទេសចរណ៏
-មានរមណីយដ្ឋានចំនួន ៨ កន្លែង
+រមណីយដ្ឋានប្រវត្តិសាស្រ្ត ២ កន្លែង ប្រាសាទបន្ទាយឆ្មារ,ប្រាសាទបន្ទាយទ័ព
+រមណីយដ្ឋានធម្មជាតិ ៥ កន្លែង វត្តភ្នំតូច,ភ្នំបាក់,ភ្នំជញ្ជាំង,ភ្នំកងវ៉ា,ភ្នំបន្ទាយនាង
+រមណីយដ្ឋានកែច្នៃ អាងត្រពាំងថ្ម
មានសមាគមទេសចរណ៏២កន្លែងៈ សហគមន៏ទេសចរណ៏បន្ទាយឆ្មារ​និងសហគមន៏​ទេសចរណ៏ធម្មជាតិ​ព្រះនេត្រព្រះ។
សរុប សណ្ឋាគារ មានចំនួន ១៦កន្លែង មាន៦២៤ បន្ទប់ និង ៨៧៦ គ្រែ
-ផ្ទះសំណាក់ មានចំនួន ២៦កន្លែង មាន៥១២ បន្ទប់ និង ៦៦៥គ្រែ
-ភោជនីយដ្ឋានមានចំនួន៣៥កន្លែង ជាភោជនីយដ្ឋានធម្មតាពុំមានទ្រង់ទ្រាយទំនើបនោះទេ។

៣-ធម្មការ និងកិច្ចការសាសនា
+ព្រះពុទ្ធសាសនាៈ មានវត្តសរុប ២១៨វត្ត មានអាស្រម ០៧ -ព្រះសង្ឃសរុប ៣,១៦៣ អង្គព្រះពិក្ខុ ១,៣១៥ អង្គ ព្រះសាមណេ ១,៨៤៨ អង្គ អាចារ្យ៧២១ នាក់ គណៈកម្មការ ១,៣៤០នាក់ តាជី ១៨០នាក់ យាយជី ១,១១២ នាក់ និងក្មេងវត្ត ៨៩៥នាក់។
+ឥស្លាមសាសនាៈ មានព្រះវិហារចំនួន ០៦កន្លែង និងសូរ៉ាវ ០៤កន្លែង មានបរិស័ទសរុប ៤,៧៣៩​នាក់ ស្រី ៣,៣០៩នាក់។
+សាសនាគ្រឹស្តៈ មានស្នាក់ការចំនួន ៦១កន្លែង និងវិហារ ២៩កន្លែង មានបរិស័ទសរុបចំនួន​៥,៨០៧នាក់ ស្រី ៣,២៧២នាក់។
+សាសនាមីលិកៈ ​ មានវិហារចំនួន ០១កន្លែង មានសមាជិក ២៨នាក់ ស្រី ១៦នាក់។
+សាសនាគង់ស៊ីអីមៈ មានវិហារ ០១​ កន្លែង មានសមាជិកសរុប ១០នាក់ ស្រី ០៣នាក់។