សិក្ខាសាលាយុវជន​និងនយោបាយ​

ថ្ងៃទី១៤-១៦​ ចលនាយុវជន សម រុង្សី ខេត្តបន្ទាយមានជ័យ​បានចូលរួមសិក្ខាសាលានៅខេត្ត​សៀមរាប​ស្តីពី​ យុវជន និងនយោបាយ ចំនួន០២ខេត្ត (បន្ទាយមានជ័យ​ និងខេត្តសៀមរាប)​ដែលមានវត្តមានចំនួន៨០នាក់។​
សិក្ខាសាលាឧបត្ថមដោយអង្គការ Konrad Adenaer​ អង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍​ នឹងសហការជាមួយ សមាគមយុវជន ស៊ុយអែដ (KDU) ។
នេះជាលើកទី២ហើយបន្ទាប់ពីសិក្ខាសាលាលើកទី១ នៅខេត្តបន្ទាយមានជ័យ។​ សិក្ខាសាលានេះ​ក៏មានបទ​បង្ហាញពីគ្រូឧទ្ទេសនាមជនជាតិខ្មែរដែលមានបទពីសោធន៍មកពីអង្គការ​ផ្សេងៗបង្ហាញពីវិធីបង្កើតសមាគម​ និងស្វែងរកធនធានផងដែរ។​ យុវជនស៊ុយអែដក៏បានធ្វើ​បទ​បង្ហាញ និងស្វែង​ យល់ពីបទពិសោធន៍ ពីគ្នាទៅវិញផងដែរ។
សិក្ខាសាលានេះនិងមានវគ្គទី៣ ម្តងទៀត ព្រមទាំងមានការចែកវិញ្ញាប័ណ្ណប័ត្រដល់យុវជន​ដែលចូលរួមផងដែរ។