-វគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំចលនាយុវជនខេត្ត

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៩​នៅទីស្នាក់ការគណបក្ស សម​ រុង្សី​ (៧១​) បានអញ្ជើញថ្នាក់ ដឹកនាំ​ ចលនាយុវជនខេត្ត ចំនួនពីររូបគឺ (លោក កែរ សម្ផស្ស​ និងកញ្ញា វង្ស ស្រីមិច) ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព​ថ្នាក់ដឹកនាំ​យុវជនខេត្ត​ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ គាំ​ អនុប្រធានគណបក្ស។​ វគ្គបណ្តុះ បណ្តាលនេះគឺមានសមាសភាពថ្នាក់ដឹកនាំយុវជន រាជធានី ខេត្ត ចំនួន១៧ ។
​វគ្គបណ្តុះបណ្តាលនេះមានកម្មវិធីដូចខាងក្រោមៈ
​-ម៉ោង ០៨:០០ នាទីព្រឹក បើកកម្មវិធីដោយឯកឧត្តម គង់ គាំ អនុប្រធាន
-ម៉ោង ០៩:០០ នាទីព្រឹក បទបង្ហាញអំពីការិយាល័យទំនាក់ទ៍ំនងសាធារណៈដោយ ឯកឧត្តម យឹម​ សុវណ្ណ
-ម៉ោង ១០:០០នាទីព្រឹក បទបង្ហាញអំពីរចនាសម្ព័ន្ធយុវជន ដោយឯកឧត្តម​ អេង ឆៃអ៊ាង
-ម៉ោង ១១:១៥នាទីព្រឹក បទបង្ហាញពីកិច្ចការអ្នកតំណាងរាស្រ្ត ដោយឯកឧត្តម ស៊ុន​ ឆៃ
-ម៉ោង ១២:០០នាទីថ្ងៃត្រង់ ពិសារអាហារថ្ងៃត្រង់រួមគ្នា
-ម៉ោង ១៣:៣០នាទីរសៀល សិក្ខាកាមបានធ្វើដំណើរទស្សនៈកិច្ចនៅវិមានរដ្ឋសភា
--ម៉ោង ១៥:០០នាទីរសៀល សិក្ខាកាមបានធ្វើដំណើរទស្សនៈកិច្ចនៅវិទ្យាស្ថាន IRI
-ម៉ោង ១៦:០០នាទីរសៀល សិក្ខាកាមបានធ្វើដំណើរទស្សនៈកិច្ចនៅវិមានព្រឹទ្ធសភា
-ម៉ោង ១៧:០០នាទីរសៀលសិក្ខាកាមបានធ្វើវិលត្រឡប់មកទស្សនៈកិច្ចនៅទីស្នាក់ការ​គណ-​បក្ស (៧១)

វគ្គបណ្តុះបណ្តាលក៏បានបញ្ចប់នៅល្ងាចថ្ងៃដដែល ដែលធ្វើឲយុវជនយល់ដឹងនូវបទពិសោធន៍ និង​ចំណេះដឹងថ្មីៗជាច្រើនដល់យុវជន ។